jump to navigation

វិជ្ជាសង្រ្គោះបឋម រឺ សង្រ្គោះបន្ទាន់ (First Aid) December 12, 2007

Posted by Chanborith Ros in First Aid.
add a comment

អ្នកជួយសង្រ្គោះត្រូវដឹង​​ឬរៀនករណី​៤​ យ៉ាងៈ

  • ត្រូវដឹងថាខ្លួនទទួលខុសត្រូវលើការជួយសង្រ្គោះបន្ទាន់ក្នុងករណីដែល​មនុស្សមានគ្រោះ​ថ្នាក់​ ឬមានជំងឺភ្លាមៗ
  • ត្រូវទាក់ទងជំនួយគ្រូពេទ្យ​ បើអាចធ្វើបានឆាប់រហ័ស​។​ សង្រ្គោះបន្ទាន់​ គឺគ្រាន់តែជួយដល់​ជនរងគ្រោះបណ្ដោះអាសន្នប៉ុណ្ណោះ។
  • ​ត្រូវដឹងច្បាស់ប្រាកដនូវអ្វីដែលត្រូវធ្វើ។
  • ត្រូវធ្វើក្នុងសភាពស្ងាត់ស្ងៀម​ និងប្រើវិធីយ៉ាងប៉ិនប្រសប់។

តើសិក្សាវិជ្ជាសង្រ្គោះបន្ទាន់ធ្វើអ្វី?

វិជ្ជាសង្រ្គោះបន្ទាន់ជួយយើងរួចផុតពីគ្រោះថ្នាក់​​ និងអនុវត្តតាមវិជ្ជានេះបានត្រឹមត្រូវ​ព្រោះ៖

  • វាជាវិជ្ជាសង្រ្គោះជីវិតមនុស្ស
  • ជួយការពារមនុស្សឱ្យផុតពីគ្រោះថ្នាក់
  • ជួយឱ្យដឹងអំពីប្រភេទគ្រោះថ្នាក់ដែលត្រូវហៅជំនួយពេទ្យ
  • ជួយឱ្យដឹងពីការសង្រ្គោះបន្ទាន់
  • ជួយឱ្យចេះប្រើសំភារៈ​ អ្វីក៏ដោយដែលអាចរកបានដើម្បីយកមក​ដោះស្រាយនឹងគ្រោះថ្នាក់ដែលកើតមានឡើង
  • ចង់អោយអ្នកសិក្សាវិជ្ជានេះអនុវត្តផ្ទួនៗ​ និងអោយមានចំណេះដឹងច្បាស់លាស់

សេចក្ដីណែនាំទូទៅ

គ្រប់គ្រោះថ្នាក់និងជំងឺ​ មានលក្ខណៈខុសគ្នា​ ប៉ុន្តែអ្នកជួយសង្រ្គោះត្រូវដឹងនូវសកម្មភាពទាំង​ឡាយដែលចាំបាច់គ្រប់ពេលវេលា

របៀបទទួលខុសត្រូវនៅចំពោះមុខជនរងគ្រោះ៖

  1. ថែរក្សាការស្ងៀមស្ងាត់​ និងរកមនុស្សផ្សេងៗទៀតមកជួយយើងដោយធ្វើតាមបញ្ចាឱ្យ​បានច្បាស់លាស់
  2. បើចាំបាច់ត្រូវហៅប៉ូលីស​​ និងហៅពេទ្យជំនួយ
  3. ត្រូវឱ្យអ្នកឈរមើលឈរឱ្យឆ្ងាយ​​ព្រោះត្រូវការកន្លែងដើម្បីជួយសង្គ្រោះ

ការការពារជនរងគ្រោះ

  • ត្រូវស្គាល់អំពីគ្រោះថ្នាក់​ អំពីជនរងគ្រោះ​ និងខ្លូននាក់ផ្ទាល់។​ ​តើគ្រោះថ្នាក់ជាគ្រោះ​ថ្នាក់ដោយសារអ្វី?​ ដូចនេះត្រូវដាក់អ្នករងគ្រោះអោយសមរម្យ។
  • ដាក់ជនរងគ្រោះឱ្យដេក​ ហើយពិនិត្យមើលជនរងគ្រោះនោះ​ មិនត្រូវផ្លាស់ប្តូរឥរិយាបទ​ជនរងគ្រោះដោយគ្មានហេតុផលសមរម្យនោះទេ។
  • ធ្វើឱ្យជនរងគ្រោះមានទំនុកចិត្ត​​ និយាយរកជនរងគ្រោះឱ្យជនរងគ្រោះនៅ​ស្ងៀមស្ងាត់។​បង្ហាញឱ្យជនរងគ្រោះឃើញពីការថែរក្សារបស់អ្នក។
  • បើជនរងគ្រោះមិនដឹងខ្លួនដាក់ជនរងគ្រោះនោះក្នុងឥរិយាបទសុខស្រួល​​​ (មើល៖​ របៀបដាក់មនុស្សមិនដឹងខ្លួនក្នុងឥរិយាបទគ្មាន់គ្រោះថ្នាក់ៈ​ការដកដង្ហើមសិប្បនិមិត្ត)
  • ទុកជនរងគ្រោះឱ្យស្ថិតក្នុងទីកក់ក្តៅ​ ហើយការពារកុំឱ្យគាត់ត្រូវភ្លៀង​​ និងធាតុអាកាស​មិនល្អ
  • បើការខិតខំជួយហើយទៅជាធ្វើអោយមានគ្រោះថ្នាក់ថែម​ ត្រូវគិតថាប្រហែលជាមានរបួសខាងក្នុង។
  • បើអ្នកត្រូវផ្លាស់ប្តូររកកន្លែងឱ្យជនរងគ្រោះ​ ត្រូវសំរេចចិត្តថាត្រូវផ្លាស់ប្តូរកន្លែងជនរង​គ្រោះបែបណា
  • បើចាំបាច់ត្រូវហៅពេទ្យជំនួយ

ការពិនិត្យជនរងគ្រោះ

មុននឹងអ្នកសំរេចចិត្តថាអ្វីដែលត្រូវធ្វើ អ្នកត្រូវការដឹងអ្វីដែលខុស។​ អ្នកត្រូវពិនិត្យជនរងគ្រោះ​ភ្លាមៗ​ក្នុងវិធីមួយដែលត្រូវ​។​ រឿងនេះជារឿងសំខាន់ណាស់។

  1. តើគាត់ដកដង្ហើមឬទេ? តើគាត់ដឹងខ្លួនឬទេ?​ តើគាត់ហូរឈាមច្រើនឬទេ?
  2. សួរជាសំនួរសំនួរទៅជនរងគ្រោះ ដើម្បីស្ទង់រកចំលើយអ្វីដែលជនរងគ្រោះឆ្លើយខុស
  3. ពិនិត្យ​ រកមើលរបួសគាត់
  4. ហៅជំនួយពេទ្យ។​ សង្រ្គោះបន្ទាន់មិនអាចសង្រ្គោះជំនួសជំនួយពេទ្យបានឡើយ​អ្នក​ហៅជំនួយពេទ្យឱ្យឆាប់រហ័ស​ បើអ្នកអាចធ្វើបាន។
  5. បន្ថយការឈឺចាប់​​ និងធ្វើឱ្យជនរងគ្រោះមានទំនុកចិត្ត។​ ជនរងគ្រោះមិនអាចដឹងគ្រោះ​ថ្នាក់មុនបានឡើយ​ ជនរងគ្រោះមិនអាចពិនិត្យអ្វីដែលកើតមានបាន​ មិនអាចដោះស្រាយ​គ្រោះថ្នាក់ដែលបណ្តាលមកពីឧបទវ្ទហេតុ​ ឬជម្ងឺបាន​ ជនរងគ្រោះ​ប្រហែលមិនដឹងខ្លួន​ ហើយនៅតែលតោលគ្មានទីពឹងផង។​ ជនរងគ្រោះត្រូវការអ្នកជួយ​គាត់ ការស្ងៀមស្ងាត់របស់​ជនរងគ្រោះនោះ​ និងការប៉ិនប្រសប់របស់អ្នកធ្វើឱ្យគាត់ទុក​ចិត្តបាន។​​ បើគាត់ភ័យខ្លាច​ អ្នកអាចធ្វើឱ្យគាត់អន់ភ័យខ្លាច។

អ្នកត្រូវដឹងថា​ ការព្រួយបារម្ភ​​ ការភ័យខ្លាចអាច អាចធ្វើឱ្យជនរងគ្រោះទៅជាធ្ងន់ធ្ងរបាន។

សង្ខេប

អ្នកជួយសង្រ្គោះត្រូវការអនុវត្តក្បួនសង្រ្គោះឱ្យបានរឿយៗ​ និងទៀងទាត់​​។ អនុវត្តន៍ក្បួន​សង្រ្គោះនឹងជួយគាត់ឱ្យចេះស្ទាត់​ គិតច្បាស់លាស់​ និងស្ងៀមស្ងាត់។ វានឹងជួយធ្វើអោយ​អនុវត្តបានត្រឹមត្រូវដើម្បីជួយដល់ប្រជាជនជិតខាង​ហៅជំនួយពេទ្យ និងប៉ូលីស។​ គាត់អាច​ប្រើប្រាស់សំភារៈដែលគាត់អាចរកបាន។​ ក្បួននេះនឹងជួយគាត់ឱ្យស្គាល់នូវអ្វីដែលត្រូវប្រើ​ និងកន្លែងដែលត្រូវធ្វើ។​ អនុវត្តវិជ្ជាសង្រ្គោះបន្ទាន់បានន័យថា អ្នកជួយសង្រ្គោះគឺអ្វី ដែលគាត់​ត្រូវការអនុវត្តភ្លាមៗ​។ គាត់ត្រូវដឺងថាគាត់ត្រូវធ្វើអ្វីខ្លះ បើជនរងគ្រោះមិនដកដង្ហើម​មិនដឹងខ្លួន​ ឬមានឈាមហូរចេញេច្រើន។​ អ្នកត្រូវពិនិត្យមើលជនរងគ្រោះត្រូវដឹងឱ្យប្រាកដក្នុងខ្លួនថា​ ជនរងមិនដឹងឈឺចាប់ទេ នៅពេលយើងផ្លាស់ប្តូរកន្លែង។ អ្នកជួយសង្គ្រោះត្រូវចេះ វិជ្ជាសង្គ្រោះច្បាស់លាស់​ ដើម្បីសង្រ្គោះ។

អ្នកសង្រ្គោះពូកែ​​ ស្គាល់ជានិច្ចថាគាត់អាចធ្វើបានប៉ុនណា។​ អ្នកសង្គ្រោះដឹងថាជំនួយសង្គ្រោះ​បន្ទាន់គឺការជួយបណ្តោះអាសន្ន។​ សង្គ្រោះគឺដើម្បីជួយជីវិត​​ ដើម្បីការពារគ្រោះថ្នាក់ និងដើម្បីបន្ថយការឈឺចាប់។ អ្នកជួយសង្គ្រោះត្រូវហៅជំនួយពេទ្យភ្លាមៗ

Reference
Thann, K. (2000). The boy scout handbook (pp. 177-180). Phnom Penh: Cambodian Scout.
Follow

Get every new post delivered to your Inbox.